បច្ចុប្បន្ននេះមនុស្សសម័យថ្មីមួយចំនួនមិនសូវយកចិត្តទុកដាក់រឿងជំនឿអំពីថ្ងៃទិញរបស់ចូលផ្ទះប៉ុន្មានទេ
គឺអាស្រ័យលើភាពងាយស្រួល និងឱកាសសមស្របផ្ទាល់ខ្លួន ការពិតណាស់ មនុស្សសម័យថ្មីនេះគេមិនសូវយកចិត្តទុកដាក់លើពេលវេលានោះឡើយ
ដោយម្នាក់ ៗ គេពឹងផ្អែកទៅលើឱកាសទំនេរ ដែលពួកគេអាចឆក់ឱកាសពេល
ទំនេរប៉ុណ្ណោះ ។ ក្នុងសម័យមនុស្សបុរាណរាល់ការងារសំខាន់ៗគ្រប់ប្រភេទ
លោកតែងជ្រើសរើសរកពេលវេលា សិរីមង្គលដើម្បីចាប់ផ្តើមកិច្ចការទាំងនោះ
សូម្បីតែការទិញរថយន្តធ្វើស្លាកលេខឬការចាកចេញរថយន្តជាដើម ។សម្រាប់អ្នកនៅមានជំនឿលើរឿងនេះ
ខាងក្រោមនេះ
គឺជាក្បួនបុរាណរបស់ហុងស៊ុយដែលបន្សល់ទុកជូនមិត្តអ្នកអានគ្រាន់បានពិចារណាក្នុងការងារសាកល្បងធ្វើទៅតាមការគួរ។
មិនគួរទិញនៅថ្ងៃសីល
នេះជាជំនឿមួយមានតាំងពីបុរាណមកថា
មិនគួរទិញ រថយន្តចូលផ្ទះនៅថ្ងៃសីល ព្រោះគេជឿថា របស់ដែលនាំចូល
មកថ្ងៃនេះនឹងនាំមកនូវជំងឺតម្កាត់ ឬមនុស្សជាដៃគូប្រជែងធ្វើឱ្យកើតមានការចងអាឃាតនិងឈ្នានីសមិនចេះអស់មិនចេះហើយ
។
-គួរទិញថ្ងៃច័ន្ទ
ព្រោះគេមានជំនឿថា នរណាទិញរបស់ចូលផ្ទះថ្ងៃចន្ទ ច្រើនមានលាភសំណាងល្អហូរចូលផ្ទះ
ជាប់មិនដាច់ ។
មុខជំនួញការងារមានភាពរីកចម្រើនគ្មានឧបសគ្គរារាំង
ដែលពេលខ្លះមានលាភ
ហូរចូលច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់ទៀតផង ។
-មិនគួរទិញរបស់នៅថ្ងៃអង្គារ
នៅក្នុងថ្ងៃអង្គារនោះ ច្រើនកើតមានរឿងអពមង្គលនៅក្នុង សង្គមគ្រួសារមុខជំនួញនិង
ការងារបណ្តាលឱ្យមានទុក្ខទោស
បាត់បង់ការងារទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ រហូតក្នុង
ករណីខ្លះកើតមានហេតុការណ៍ណាមួយយ៉ាងធ្ងន់ធ្ងរទៀតផង ។
– មិនគួរទិញរបស់ចូលផ្ទះនៅថ្ងៃពុធ
ព្រោះគេមានជំនឿថា
នរណាទិញរបស់ក្នុងថ្ងៃនេះ ច្រើនជួបនឹងទុក្ខព្រួយ
ឬបញ្ហាផ្សេងៗ
ដោយសារប្រាក់បំណុល គេមិនចេះអស់មិនចេះហើយ។ – មិនគួរទិញរបស់នៅព្រហស្បតិ៍
ព្រោះគេមានជំនឿថា ការទិញរថយន្តចំថ្ងៃនេះ នឹងបណ្តាលឱ្យការងារមុខជំនួញជួបបញ្ហា
មានឧបសគ្គរារាំង មិនស្រាកស្រាន្ត ជាពិសេសកើតរឿងអពមង្គលនៅក្នុងជីវិត គូស្នេហ៍
ដោយសារមានភាគីណាមួយលួចក្បត់ចិត្តគ្នា បើពុំនោះទេ មានមនុស្សទីបីលូកដៃចូលមកកកូរ
កកាយឱ្យល្អក់កករ ។
គួរទិញរបស់ចូលផ្ទះនៅថ្ងៃសុក្រ
ព្រោះគេមានជំនឿថា នរណាទិញរថយន្តចូលក្នុងថ្ងៃនេះ ច្រើននាំមកនូវលាភសក្ការៈ
សំណាងល្អហូរចូលផ្ទះនិង
ក្នុងមុខជំនួញការងារជាប់មិនដាច់ ។
គ្រោងការនីមួយៗមានដំណើរ
ទៅមុខយ៉ាងរលូនស្ទើរតែនឹកស្មានមិនដល់ ជាពិសេស
នឹងទទួលបានកេរ្តិ៍ឈ្មោះកិត្តិយសតួនាទី
កាន់តែធំដុំជាងមុនទៀតផង ។
– មិនគួរទិញរបស់ចូលផ្ទះនៅថ្ងៃសៅរ៍
ព្រោះគេមានជំនឿថា នរណាទិញរថយន្តចូលផ្ទះក្នុងថ្ងៃសៅរ៍នេះចាត់ទុកថា ជារឿងសែន
ចង្រៃឧបទ្រពបំផុត
ព្រោះអាចធ្វើឱ្យជួបគ្រោះកាចរហូតដល់បាត់បង់អាយុជីវិតបាន ។
– មិនគួរទិញរបស់ចូលផ្ទះនៅថ្ងៃអាទិត្យ
ព្រោះគេមានជំនឿថា នរណាដែលទិញរថយន្តចូល
ផ្ទះនៅថ្ងៃអាទិត្យនឹងធ្វើឱ្យកើតរឿងរ៉ាង
ក្តៅក្រហាយក្នុងគ្រួសារកាន់តែខ្លាំងឡើង
។ មធ្យោបាយដោះស្រាយ គឺណែនាំឱ្យប្រញាប់លក់
រថយន្តនោះចេញវិញ
រួចចាំទិញចូលជាថ្មីវិញ ៕ប៉ុន្តែបើអ្នកកើតថ្ងៃអាទិត្យ
ថ្ងៃល្អដែលគួរទិញ
រថយន្តមានតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃច័ន្ទ
ហើយថ្ងៃដែលហាមទិញគឺថ្ងៃសុក្រ។ បើអ្នកកើតថ្ងៃ
អង្គារ ថ្ងៃល្អ ដែលគួរទិញរថយន្ត គឺថ្ងៃសុក្រ
ហើយថ្ងៃហាមទិញគឺថ្ងៃ ច័ន្ទ។
សរុបមក បើអ្នកដែលទិញរបស់នៅថ្ងៃច័ន្ទ និង ថ្ងៃសុក្រ មានជំនឿថា មានជោគលាភល្អជានិច្ច
ធ្វើការងារជំនួញ ឫ
លក់ដូរបានផលកម្រៃច្រើន និងអាចមានលាភអណ្តែតមករកយ៉ាងនឹកស្មាន
មិនដល់។
ទោះបីជាយ៉ាងណាទាំងអស់នេះគ្រាន់តែជាជំនឿ
ដែលមានតាំងពីសម័យបុរាណប៉ុណ្ណោះ ដូច
នេះអ្នកយកមកពិចារណាក្នុងការជឿ
ឫមិនជឿគឺនៅលើការយល់ឃើញរបស់ខ្លួនឯង៕
តែទោះជា
យ៉ាងណាក្តីប្រសិនបើគ្មានការជឿជាក់ទេ ក៏មិនគួរប្រមាថមើលងាយនោះដែរ
។